ខ្ទឹមស គឺជាផ្នែកមួយនៃឱសថដែលត្រូវបានគេប្រើប្រាស់ជាយូរណាស់មកហើយ ព្រោះមានផ្ទុកភ្នាក់ងារ អង់ទីប៊ីយោទិក ពីធម្មជាតិ អាចផ្សះរបួសទាំងខាងក្រៅ និងខាងក្នុងឲ្យឆាប់ជាលឿនបំផុត។ មិនតែប៉ុណ្ណោះ ខ្ទឹមស អាចប្រឆាំងនឹងការឆ្លងមេរោគលើមុខរបួស បង្កើនប្រព័ន្ធភាពស៊ាំ និងជួយជំរុញដល់ដំណើរការនៃការព្យាបាលផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន សម្រាប់ព្យាបាលស្នាមរបួសដោយប្រើខ្ទឹមសៈ
ជំហ៊ានទី១
អ្នកត្រូវប្រើទឹកលាងសម្អាតមុខរបួស ដោយប្រុងប្រយ័ត្ន។ បន្ទាប់មកយកខ្ទឹមសចំនួន១៥កំពឹសទៅបុកដោយឲ្យម៉ត់ ហើយបន្ថែមទឹកបន្តិចដើម្បីឲ្យវាងាយស្រូប។
ជំហ៊ានទី២
សូមយកខ្ទឹមស ទៅបិតនៅលើមុខរបួស ហើយប្រើក្រណាត់ ឬន្សែងស្អាតរុំពីលើឲ្យជិត។
ជំហ៊ានទី៣
ទុករយៈពេល២ថ្ងៃ ទើបស្រាយចេញ ហើយលាងសម្អាតខ្ទឹមចាស់ៗចេញឲ្យអស់។ បន្ទាប់មកប្រើខ្ទឹមថ្មីបិតពីលើម្តងទៀត រយៈពេល២ថ្ងៃដដែលទើបលាងសម្អាតចេញ។ អ្នកត្រូវព្យាយាមធ្វើបែបនេះ រហូតទាល់តែរបួសជាសះស្បើយទាំងស្រុង។
ការព្យាបាលដោយប្រើវិធីនេះរយៈពេលត្រឹមតែ ១ទៅ២ថ្ងៃប៉ុណ្ណោះ ភាពឈឺចាប់នឹងបាត់ទៅបន្តិចម្តងៗ ហើយការឆ្លងមេរោគក៏លែងកើតមានទៀតដែរ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាស្បែកអាឡែស៊ី ឬមានភាពក្រហាយខ្លាំងនៅពេលប្រើ គួរតែរកវិធីផ្សេង៕
ប្រភពៈ boldsky
មតិយោបល់