ព័ត៌មានជាតិ

អាសូរណាស់! កូនក្នុងបន្ទុក ៥នាក់ រវល់ទៅស៊ីឈ្នួលដកដំឡូងឲ្យគេ ត្រឡប់មកវិញភ្លើងឆេះផ្ទះខ្ទេច

បាត់ដំបង: នៅវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យផ្ទះពលរដ្ឋ ទំហំ៦គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ម្ចាស់ផ្ទះឈ្មោះ រឿន ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ប្រពន្ធឈ្មោះ សូត្រ ធៀវ ភេទស្រី អាយុ ៣៦ឆ្នាំ អ្នកទាំង ២មានកូនក្នុងបន្ទុក ៥នាក់។

សម្ភារ:ខូចខាត៖
អង្ករ ៥០kg
ម៉ូតូចាស់ ១គ្រឿង
សៀវភៅគ្រួសារ
សម្លៀកបំពាក់មួយចំនួន។

មូលហេតុ៖ ម្ចាស់ទៅស៊ីឈ្នួលដកដំឡូងឲ្យគេ គ្មានមនុស្សនៅផ្ទះ បណ្ដាលឲ្យភ្លើងឆេះព្រៃរាលដាលដល់៕

មតិយោបល់