កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ លង់ទឹកស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិអន្ទង ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ភិន ណុល ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅចាំចម្ការ ក្នុងភូមិឃុំកើតហេតុខាងលើ បានដើរទៅរកអុសនៅពីខាងក្រោយរោងចាំចម្ការ ចំងាយប្រហែល៣០ម៉ែត្រ ហើយក៏បានលង់ទឹកអូរ បណ្តាលឲ្យស្លាប់តែម្តង។
ករណីខាងលើនេះ ជំនាញនគរបាលបច្ចេកទេសពិនិត្យសាកសពគឺស្លាប់ដោយសារលង់ទឹក មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ហើយសមត្ថកិច្ចយើងក៏បានប្រគល់សាកសពខាងលើទៅឲ្យក្រុមគ្រួសារយក ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់