ព័ត៌មានកីឡា

Joe Hart វិលត្រលប់មក Premier League វិញហើយ

អតីតអ្នកចាំទីដៃទីមួយរបស់ក្រុម Man City កីឡាករ Joe Hart ដែលបានផ្លាស់ទៅចូលរួមជាមួយ Torino ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល ពេលនេះបានវិលមក Premier League វិញហើយ ដោយមកក្លិប West Ham ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលពេញមួយរដូវកាលដែលមានតម្លៃ ៤.៥ លានផោនផងដែរ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ និងទទួលបានប្រាក់ចំនួន ១៧មុឺន៥ពាន់ផោន ក្នុងមួយសប្តាហ៏ពីក្លិប Man City និងក្លិប West Ham ត្រូវបង់បន្ថែមចំនួន ១២មុឺនផោនក្នុងមួយសប្តាហ៏ថែមទៀត។ អ្នកចាំទីវ័យ ៣០ឆ្នាំនេះ មិនសូវមានក្តីរំពឹងជាមួយ Man City ឡើងក្រោមការដឹកនាំរបស់លោក Pep Guardiola ជាក់ស្តែងការមកដល់ថ្មីៗរបស់អ្នកចាំទី Ederson ដែលក្រុមមេឃខៀវទើបតែទិញបានពីក្លិប Benfica ធ្វើអោយឱកាសលេងជម្រើស១១នាក់ដំបូង របស់ Joe Hart ត្រូវបានបាត់បង់ ដែលជាហេតុត្រូវតែមកចូលរួមជាមួយ West Ham ដើម្បីបញ្ចេញសមត្ថភាព។

សូមរំលឹកផងដែរថា West Ham បានចុះកិច្ចសន្យាជាមួយនិងអ្នកចាំទីរូបនេះ ក្នុងតម្លៃ ៤.៥ លានផោន ខណៈដែល ក្រុម Man City ទទួលបាន ២លានផោន និងនៅសល់ប៉ុន្មានបានមក Joe Hart បន្ទាប់ពីរយៈពេលនៃការខ្ចីជើងពេញមួយរដូវកាលនៅក្រុម Torino នៃប្រទេសអីុតាលីត្រូវបានបញ្ចប់៕

 

មតិយោបល់