ព័ត៌មានជាតិ

អ្នកសៀមរាប ចង់ដឹងថាដាច់ភ្លើងថ្ងៃណាអត់?

សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា អគ្គិសនីសៀមរាបនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមPMT ដូចខាងក្រោម៖

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹកដល់ម៉ោង៥និង៣០នាទីល្ងាច នៅបន្ទប់ភ្លើងលេខ s.094 , P.350 និងP.393 ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីធ្វើការភ្ជាប់បណ្តាញMV ចូលត្រង់ស្វូរថ្មី។

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥និង៣០នាទីល្ងាច នៅបន្ទប់ភ្លើងលេខ P.130 , P.079 ភូមិសំបួរ សង្កាត់សំបួរ , P.265 ភូមិភ្នៅ , P.266 , P.174 ភូមិវាល , P.177 ភូមិកន្ត្រក ,P.245 ភូមិភ្លាជ័យ និងP.078 ភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីធ្វើការភ្ជាប់ត្រង់ស្វូរថ្មី និងដាំបង្គោលMV ថ្មី៕

មតិយោបល់