ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដួល បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួន (ជិះម៉ូតូដួល) ស្ថិតត្រង់ចំណុចខាងជើងរបងវត្តព្រៃម្លូ ភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ម៉ូតូម៉ាក សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 2U-5418 អ្នកបើកបរឈ្មោះ សាន្ត ប៊ុនថន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិទួលកណ្ដាល ឃុំព្រៃម្លូ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ធ្វើដំណើរពីកើត លុះមកដល់ចំណុចកើតហេតុ បានដួលដោយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យតាកែវ (មិនពាក់មួកសុវត្ថិភាព)។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានបងប្អូនក្រុមគ្រួសារយកទៅផ្ទះ៕

មតិយោបល់