គ្រូបង្វឹកលោក Leonardo Vitorino បានលើកឡើងមុនក្រុមជម្រើសកម្ពុជាជាតិអាយុក្រោម ២៣ឆ្នាំ ប្រកួតជាមួយ ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ ថាជប៉ុនជាក្រុមខ្លាំងតែខ្ញុំបានប្រាប់ទៅកូនក្រុមយើងអាចធ្វើបាន គ្មាននរណាមួយដឹងថាចាញ់មុនការប្រកួតនោះទេ ទាត់តែចប់បានអាចដឹងលទ្ធផល។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បាននិយាយក្រោយចប់ការប្រកួតស្មើជាមួយក្រុមចិនថា៖ “សម្រាប់ខ្ញុំគិតថាជប៉ុនគឺជាក្រុមដែលខ្លាំងមែនទែន ពួកគេជាក្រុមដែលមានចំណាត់ថ្នាក់ល្អនៅក្នុងពានរង្វាន់នេះដែលជប៉ុនធ្លាប់លេងជាយូឆ្នាំមកហើយ ដូចអ្វីដែលយើងឃើញគេអាចយកឈ្នះហ្វីលីពីន ដល់ទៅ៨ទល់០ ចឹងមានន័យថាគេមានកម្រិតខ្ពស់ណាស់ ប៉ុន្តែសម្រាប់ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំថា ពួកយើងអាចធ្វើបានគ្មាននរណាម្នាក់ចាញ់មុនការប្រកួតនោះទេ លុះត្រាតែចប់បានអាចដឹងលទ្ធផល”។ ហើយគ្រូបង្វឹករូបនេះបានបន្ថែមថា កីឡាករដែលនៅក្នុងក្រុមគឺសុទ្ធតែល្អ កីឡាករកម្ពុជាទាំងអស់ដែលមានឈ្មោះក្នុងការប្រកួតនេះល្អដូចៗគ្នា ទោះបីមិនបានលេងតែកម្រិតសមត្ថភាពស្មើៗគ្នា។
សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិ U-23 កម្ពុជា និងត្រូវតទល់ជាមួយ ក្រុមជម្រើសជាតិ U-23 ជប៉ុន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាវេលាម៉ោង ៦និង៣០ នាទីល្ងាចនេះ នៅលើពហុកីឡដ្ឋានជាតិ ហើយក៏មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដេែរ៕
មតិយោបល់