ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាពលរដ្ឋផ្អើល ក្រោយពីសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនលោក កឹម សុខា

ភ្នំពេញៈ ប្រជាពលរដ្ឋកំពុងនាំគ្នាផ្អើលឈូរឆចាប់អារម្មណ៍ទៅលើរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

រយៈពេលជាច្រើនម៉ោង សមត្ថកិច្ចប្រដាប់ដោយអាវុធវែងខ្លី បានធ្វើការឡោមព័ទ្ធទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការស្ទាក់ឃាត់ឆែកឆេររថយន្តរបស់លោក កឹម សុខា នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទឹកដីខណ្ឌចំការមន កាលពីព្រឹកមិញ។

ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ ដោយសរសេរថា នៅវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ រថយន្តរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានកងកម្លាំងប្រដាប់អាវុធដែលប្រដាប់ដោយកាំភ្លើង ស្ទាក់នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។

ភ្លាមៗនេះ កូនស្រីលោក កឹម សុខា ក៏បានអំពាវនាវឲ្យសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ជួបជុំគ្នានៅស្នាក់ការកណ្តាលគណបក្សជាបន្ទាន់។ កញ្ញា Kem Samathida បានសរសេរក្នុងហ្វេសប៊ុក ដោយអំពាវនាវថា “ក្នុងខណៈនេះ ក្រុមប្រដាប់អាវុធបានឡោមព័ទ្ធរថយន្តលោក កឹម សុខា និងស្នាក់ការគណបក្សសង្គ្រោះជាតិ។ សូមបងប្អូនអញ្ជើញជួបជុំគ្នានៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ”

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៦ ខែឧសភាថា លោកមិនទាន់ទទួលបានដំណឹងថា ចាប់ខ្លួនលោក កឹម សុខា ពេលណាទេ ប៉ុន្តែលោកចាត់ទុកថា ជាការមើលងាយស្ថាប័នតុលាការ។ លោក ខៀវ សុភ័គ “ខ្ញុំចាត់ទុកថា ជាការមើលងាយតុលាការ ស្ថាប័នជាតិ និងប្រទេសកម្ពុជា ដែលលោក កឹម សុខា មិនចូលខ្លួន តាមការកោះហៅ។ រឿងកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធវែងខ្លីច្រូងច្រាង ខ្ញុំសូមមិនបរិយាយ ព្រោះខ្ញុំជាអ្នកនាំពាក្យ”

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រាប់ Post News នៅរសៀលថ្ងៃនេះដែរថា គ្មានការឡោមព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិទេ ក្រោយពីមន្ត្រីសួររកដីកា សមត្ថកិច្ចថា គ្មាន។ លោក យឹម សុវណ្ណ “មន្ត្រីទាំងអស់មានការព្រួយបារម្ភនៅពេលដែលឃើញ សមត្ថកិច្ចប្រដាប់ដោយអាវុធវែងខ្លីច្រូងច្រាង ហើយលោក កឹម សុខា គ្មានការចូលខ្លួនទេ ពេលនេះ កំពុងស្ថិតក្នុងទីដែលមានសុវត្ថិភាព”។

បើតាមអ្នកនាំពាក្យរូបនេះ ជុំវិញការអន្តរគមន៍ជួយលោកប្រធានស្ដីគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា “យើងនឹងជូនដំណឹងពេលក្រោយ”

ពាក់ព័ន្ធករណីចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះ បើតាមលោក ខៀវ សុភ័គ បានបញ្ជាក់ថា មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ៖ បទបដិសេធក្នុងការចូលខ្លួន ចែងថា “រាល់បុគ្គលណា ដែលបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១លានរៀល

13240141_656610824505200_1197111082818339066_n

13240513_656610791171870_7649531738270460887_n

13265888_656611004505182_2740002348489162543_n

photo_2016-05-26_16-25-58

photo_2016-05-26_16-26-02

photo_2016-05-26_16-26-07

photo_2016-05-26_17-06-11

photo_2016-05-26_16-26-20

photo_2016-05-26_16-26-29

photo_2016-05-26_16-27-11

photo_2016-05-26_16-26-34

photo_2016-05-26_16-26-50

photo_2016-05-26_17-24-48 photo_2016-05-26_17-24-51 photo_2016-05-26_17-24-55

photo_2016-05-26_16-27-01

មតិយោបល់