ព័ត៌មានជាតិ

បើកបរម៉ូតូលឿនពេកវ៉ាក់អឺជាមួយរថយន្ត គេចពីរថយន្តទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរបួស២នាក់ និងស្លាប់ម្នាក់!

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទប់ពីពួកគាត់បានជិះម៉ូតូ អាយខន ១គ្រឿងរួចគេចពីរថយន្ដ២គ្រឿងនៅពីមុខ ក៏ទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹងតែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានអាកាស ស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសស្លាប់ខាងលើមានឈ្នោះ គឹម ចាន់ អាយុ២៧ឆ្នាំ មានមុខរបរធ្វើការនៅសណ្ធាគារ មានទៅលំនៅសព្វថ្ងៃនៅសង្កាត់អូឡាំពិច ខណ្ឌចំការមន។

យោងទៅតាមសម្តីបុរសមិត្តរបស់គាត់ដែលជិះម៉ូតូជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ អាយខន ១គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យ ខណៈដែលមកដល់ចំណុចខាងលើជាផ្លូវបែកជាបី ក៏វ៉ាក់អឺជាមួយរថយន្ដ២គ្រឿងនៅពីមុខ ក៏ព្យាយាមបើកគេច រួចបានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹងបណ្តាលឲ្យអូសបោក និងបង្កាន់ដៃស្ពាន ស្លាប់បុរសខាងលើដែលគាត់ជាអ្នកបើកម៉ូតូ ចំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់ស្រាល២នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម៉ូតូមករក្សាទុកនៅប៉ុស្ពិ៍បឹងសាឡាង ចំណែកសាកសពបុរសខាងលើត្រូវរថយន្ដសាមុយដឹកទៅរក្សារទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួសាររបស់សពមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់