កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនតាមដីកាកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៤៤៩ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបង្ក្រាបតាមដីកាបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង ស៊ីមអ៊ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម៕
មតិយោបល់