រុស្ស៊ីៈ អគ្គនាយកក្រុមហ៊ុនផលិតអាវុធរបស់រុស្ស៊ី KTRV លោក Boris Statovsky កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្មប្រព័ន្ធមីស៊ីលរុស្ស៊ី នឹងបញ្ចប់ការអភិវឌ្ឍមីស៊ីលគ្រូសថ្មីមួយ ដែលអាចហោះបានចម្ងាយពី ១០០ ទៅដល់ ១.០០០ គីឡូម៉ែត្រ នៅត្រឹមឆ្នាំ ២០២០ ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
សាជីវកម្មប្រព័ន្ធមីស៊ីល គឺជាក្រុមហ៊ុនផលិតប្រព័ន្ធមីស៊ីលឈានមុខគេរបស់ប្រទេសរុស្ស៊ី ដែលមីស៊ីលគ្រប់ប្រភេទ សម្រាប់កម្មវិធីបាញ់បង្ហោះ សុទ្ធតែមានលក្ខណៈផ្សេងៗគ្នាទាំងអស់ ហើយមានសហគ្រាសច្រើនជាង ៣០ ទីតាំងនៅទូទាំងប្រទេស។
តាមគោលនយោបាយថ្មី ស្តីពីសកម្មភាពនាវាចររបស់រុស្ស៊ី បានបញ្ជាក់ថា មីស៊ីលថ្មីនេះ នឹងក្លាយជាអាវុធនុយក្លេអ៊ែរ សម្រាប់កងទ័ពជើងទឹករុស្ស៊ី នៅត្រឹមឆ្នាំ ២០២៥ ។
គួរបញ្ជាក់ដែរថា អាវុធដ៏មានឥទ្ធិពលខ្លាំងបំផុត និងធ្វើឲ្យគេស្គាល់ប្រទេសរុស្ស៊ីនោះ គឺកាំជ្រួចមីស៊ីលគ្រូស និង Kalibr ដែលត្រូវបានប្រើនៅក្នុងការប្រយុទ្ធគ្នាដំបូង ដោយនាវាចម្បំាងរុស្ស៊ី Caspian Flotilla ដើម្បីប្រឆាំងទៅនឹងគោលដៅពួកសកម្មប្រយុទ្ធ Daesh នៅក្នុងប្រទេសស៊ីរី កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥៕
មតិយោបល់