ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូវ៉ាជែងម៉ូតូ បណ្ដាលឲ្យដួលខ្ទាតចូល ក្រោមកង់ឡានកិនស្លាប់មួយរំពេច

កណ្តាល: នៅវេលាម៉ោង ៥និង១០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1Y-2732 អ្នកបើកបរឈ្មោះ កប ពៅ ភេទប្រុស អាយុ ៥៦ឆ្នាំ (ស្លាប់) មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
រថយន្តម៉ាក HYNO ពណ៌ក្រហម ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-1645 បើកបរដោយឈ្មោះ ក្រី រាជ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ពន្លៃ ឃុំកណ្តៀង ស្រុកពាមរោទ៍ ខេត្តព្រៃវែង (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរគ្រោះ បើកម៉ូតូធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ វ៉ាជែងម៉ូតូស្របទិសគ្នា បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត កំពុងធ្វើដំណើរពីកើតទីលិច កិនអ្នកជនរងគ្រោះស្លាប់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់