ព័ត៌មានជាតិ

សាំយ៉ុងពន្លះម៉ូតូពេញទំហឹង បណ្តាលឲ្យប្រុសស្រី២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង

ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងរថយន្តសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែររូបសំណាកគ្រុឌ ក្នុងភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ជនរងគ្រោះទាំង២នាក់ជាអ្នកជិះម៉ូតូឈ្មោះ ខៃ ខន ភេទប្រុស ស្នាក់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ និងនារីម្នាក់ទៀតឈ្មោះ ស្រី សំស៊ីណន់ ស្នាក់នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវផងដែរ៕

មតិយោបល់