ការប្រកួតវគ្គជម្រុះ AFC U23 Championship CHINA 2018 ត្រូវបានបញ្ចាប់រវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានទទួលបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ ដោយលទ្ធផល ០ទល់២ ប៉ុន្នោះ ខណ: U-23 ជប៉ុន នៅតែឈរកំពូលតារាងពូល J បន្តទៀត។
គ្រាប់បាល់ទាំង ២គ្រាប់ របស់ក្រុម U-23 ជប៉ុន រកបាននៅក្នុងវគ្គទី២ ទាំងអស់ ពោលគឺកីឡាករ KETA ENDO នៅនាទីទី ៧៣ និង ១គ្រាប់ទៀត រកបានដោយកីឡាករឆ្នើម REN KOMATSU នៅនាទីទី ៨៤ ខណៈដែលក្រុម U-23 កម្ពុជា មានឱកាសទាត់បាល់ពិន័យនៅជិនដំបន់គ្រោះថ្នាក់ដែរប៉ុន្តែធ្វើមិនបានសម្រេចពីសំណាក់កីឡាករ នេន សុធារ័ត្ន លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។
សូមរំលឹកឡើងវិញថា U-23 ជប៉ុន នៅតែឈរកំពូលតារាងនៃពូល J ដោយបង្ហាញខ្លួនបាន ២លើក ឈ្នះទាំងអស់ ពោលគឺយកឈ្នះ U-23 ហ្វីលីពីន ៨ទល់០ និងឈ្នះ U-23 កម្ពុជា ២ទល់០ ស្របពេលដែល U-23 កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលប្រកួតបាន ២លើក ចាញ់១ និងស្មើ ១ មានត្រឹម ១ពិន្ទុក្នុងដៃ៕
មតិយោបល់