ព័ត៌មានជាតិ

បិ​​សា​ច​ក្រហ​ម​​​​មិ​ន​ទា​ន់​ឃើញ​ស​ញ្ញា​​​អ្វីជា​ដុំ​កំ​ភួ​ន​ ​នៅក្រៅ​ទឹ​ក​ដី​​

អង់គ្លេស​៖ ក្លិបបិសាចក្រហម​ បើទោះបីជាជាស្ថិតនៅលេខរៀងទី ៣ មែនពិត តែសម្រាប់ ២ ប្រកួតចុងក្រោយនៅក្រៅទឹកដី ដោយប្រកួតនៅចុងឆ្នាំ ២០១៤ និង មួយប្រកួតទៀត នៅដើមឆ្នាំ ២០១៥ ដែល​ធ្វើឡើង​កាលពីរាត្រីយប់មិញនេះ ធ្វើដំណើរទៅជួបក្លិប Stoke City ។ ដំណើរទស្សនៈកិច្ចទៅសួរសុខទុកនេះ ​មិនបានធ្វើឲ្យក្លិប Stoke City ព្រឺរោមឡើយ ​ធ្វើបានត្រឹមតែ លទ្ធផល ១ – ១ ​ទាំង​ប្រផិតប្រផើយ ។​ ក្លិប Stoke City ​ដែលស្ថិតនៅលេខរៀងទី ១១ គ្រាន់តែបើកឆាកបាន ២ នាទី ​ក៏បំបែកពងមាន់ក្លិបបិសាចក្រហម ដោយកីឡាករ Ryan Shawcross ។ តែទោះជាយ៉ាងណា ក្លិបបិសាចក្រហម បាន​​តាមស្មើវិញ ខណៈដែល​ Rooney ស៊ុតបាល់ពិន័យ​ពីជ្រុង ហើយ Radamel Falcao ពែន​បញ្ចូលទី ​ជួយឲ្យបិសាចក្រហមតាមស្មើ ។ លទ្ធផលស្មើនេះ វា​មិនមែន​ជាតម្រូវការរបស់ Van Gaal និងអ្នកគាំទ្របិសាចក្រហមឡើយ អ្វីដែលអ្នកគាំទ្រចង់ឃើញបំផុត គឺ​ការលុតគូប្រកួត​យ៉ាងចាស់ដៃនៅក្រៅទឹកដី តែ​ Van Gaal ធ្វើមិនបាន ​ដោយពីរប្រកួតចុងក្រោយ បានត្រឹមតែ ស្មើ ​ដោយបាត់បង់ ៤ ពិន្ទុ ​។​
បញ្ជាក់ផងដែរថា ក្នុងចំណោម ២០ ប្រកួតដូចគ្នា តោខៀវនៅលេខរៀងទី ១មាន ៤៦ ពិន្ទុស្មើ និងមេឃខៀវនៅលេខរៀងទី ២ ហើយបិសាចក្រហមមាន ៣៧ ពិន្ទុ នៅលេខរៀងទី ៣ ខណៈដែល Southampton មាន ៣៦ ពិន្ទុ ​នៅលេខរៀងទី ៤ ៕​
ទសស្សនា​ឃ្លិបដូចខាង​ក្រោមនេះ ៖

falcao-radamel-falcao-stoke-v-man-utd-manchester-united_3246607

មតិយោបល់