ភ្នំពេញៈ យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាបាលភិបាលកម្ពុជា លេខ ៧៣៤ អនក្រ.តត បានសម្រេច ផ្ទេរភារកិច្ចលោក អ៊ាង ស៊ីផាន ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឲ្យមកបម្រើការងារនៅសាលារាជធានីភ្នំពេញ និងសម្រេច តែងតាំងលោក ចេង មុនីរ៉ា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅវិញ ៕
ព័ត៌មានជាតិ
មតិយោបល់