ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុរសម្នាក់ជិះម៉ូតូមកលេងប្រពន្ធត្រូវរថយន្តកុងតឺន័របុកស្លាប់យ៉ាងអាណោចអាធ័ម!

ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូមកលេងប្រពន្ធត្រូវរថយន្តកុងតឺន័របុកបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។ និងម៉ូតូជនរងគ្រោះត្រូវបានរថយន្តបុកអូសជាង១០០ម៉ែត្រ ហើយរថយន្តបង្កបានបើករត់គេចខ្ល្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោង៩យប់ នាថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ទំនប់កប់ស្រូវទល់មុខខ្លោងទ្វាវត្តពោធិ៍វ័ន្ត ស្ថិតនៅភូមិ ត្រពាំងធ្ងង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នី ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅកន្លែងធ្វើការ មានភូមិកំណើតស្ថិតនៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទ ខេត្តព្រៃវែង។ ជនរងគ្រោះជិះម៉ូតូម៉ាក វេវ ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ចាម1H-6600 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកម៉ូតូម៉ាកវេវ ពណ៌ស្លែ បើកក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់មកស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅស្របទិសដៅគ្នា ហើយ បានបើកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីអ្នកភូមិរបស់ជនរងគ្រោះខាងលើបានឲ្យដឹងថា ជនរងគ្រោះខាងលើបានស្នាក់នៅកន្លែងធ្វើការនៅម្តុំក្រុមហ៊ុនឧកញ្ញាលីយុងផាត់ ដោយប្រពន្ធរបស់ខ្លួនធ្វើការរោងចក្រ នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយពួកគាត់នៅឆ្ងាយពីគ្នាពេលនោះជនរងគ្រោះខាងលើបានមកជួបប្រពន្ធខ្លួន តែមិនទាន់មកដល់ផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តាលឲ្យស្លាប់ផងដែរ។

ក្រោយពេលកើតហេតុសាកសពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុក និងរងចាំប្រគល់ឲ្យក្រុមគ្រួសារនៃសពវិញ៕

មតិយោបល់