ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ១៣៣ មូលហេតុដោយសារមានកំហូចទូរបណ្ដាញតង់ស្យុងមធ្យម(MV) ដែលស្ថិតនៅផ្លូវលេខ៥៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមការងារកំពុងធ្វើការប្តូរត្រង់ស្វូថ្មី ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣រសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់