ព័ត៌មានជាតិ

មុននេះបន្តិច សមត្ថកិច្ច២ខណ្ឌចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះកម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយនិងនគរបាលខណ្ឌ៧មករា ចុះធ្វើការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដកហូរបានថ្នាំញៀន១កញ្ចប់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់