ព័ត៌មានជាតិ

អាណិតគាត់ណាស់! ខំប្រឹងរកយ៉ាងលំបាកបែរជាបាត់អស់ដោយសារចោរគាស់យក!

ភ្នំពេញ: មានករណីលួចគាស់ទំលុះទំលាយទូដែកយកគ្រឿងអលង្កការគិតជាទឹកប្រាក់អស់ប្រាំពីម៉ឺនដុល្លាអាមេរិច ខណ:ដែលជនរងគ្រោះនិងក្រុមគ្រួសារចេញទៅហូបអីនៅខាងក្រៅ។

ហេតុការណ៍នេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១:០០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះលេខV104 ផ្លូវកាំកូ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ខូវ ចាន់ស៊ីថា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មេផ្ទះ។

សមត្ថកិច្ចបន្តឲ្យដឹងថានៅមុនពេលកើតហេតុនៅវេលាម៉ោង១៨:០០នាទីជនរងគ្រោះនិងក្រុមគ្រួសារបានចេញទៅហូបអីនៅក្រៅទាំងអស់គ្នាដោយមិនមាននរណានៅចាំផ្ទះឡើយ លុះវេលាម៉ោង២១:០០នាទី ក៏ត្រឡប់មកផ្ទះវិញទើបដឹងថាទូដែកត្រូវបានចោរគាស់ទូលួចទ្រព្យសម្បត្តិ ទើបក៏ឆោរឡោរហើយបានទូរសព្ទហៅនគរបាលប៉ុស្តិ៍ទួលសង្កែទី២ឲ្យមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ។

សម្ភារ:បាត់បង់រួមមាន ចិញ្ជៀនពេជ្រ៤វង់ ខ្សែករពេជ្រ ២ខ្សែ កងដៃពេជ្រ១វង់ (សរុបជាទឹកប្រាក់ប្រាំពីម៉ឺនដុល្លារអាមេរិច)។
ចំពោះមុខកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបន្តស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់