ព័ត៌មានជាតិ

ចុមច្រើនណាស់ម្ចាស់ថ្លៃអើយ! ចាប់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ធំ

ស្ទឹងត្រែងៈ ជនសង្ស័យជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតថ្នាំញៀនរហូតដល់៥កញ្ចប់ធំ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានទី២ ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ចាក់លី ចឺតាលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ស្នាក់នៅភូមិណងសងហង ស្រុកសៃថានី ក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៥កញ្ចប់ធំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់