ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ ប្តីប្រពន្ធចាក់គ្នា ចុងក្រោយប្រពន្ធស្លាប់ក្នុងថ្លុកឈាម

បាត់ដំបង: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០៤ ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង មានករណី មនុស្សឃាតដោយចេតនា មួយកើតឡើងបង្កដោយជនសង្ស័យជាប្តីឈ្មោះ តាំង ជី ភេទប្រុស អាយុ៦៩ ឆ្នាំ បានធ្វើសកម្មភាពយកកាំបិតចាក់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ សៀវ គុណ ភេទស្រី អាយុ៦៧ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធទាំងពីរនាក់នេះ រស់នៅចំណុចផ្ទះលេខ០៤ ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ជនសង្ស័យជាប្តីត្រូវបានប្រពន្ធយកកាំបិតចាក់បណ្តាលឲ្យរបួសត្រង់ចញ្ចឹងក និងពោះ និងកំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

//youtu.be/Bzlj1c7-9wc

//youtu.be/goAm7DCaYbg

photo_2016-10-04_20-02-17

photo_2016-10-04_20-02-19

photo_2016-10-04_20-02-21

photo_2016-10-04_20-02-22

photo_2016-10-04_20-43-57

photo_2016-10-04_20-44-02

photo_2016-10-04_20-44-09

photo_2016-10-04_20-44-12

photo_2016-10-04_20-44-17

photo_2016-10-04_20-44-20

photo_2016-10-04_20-44-24

មតិយោបល់