កំពង់ស្ពឺៈ អាជ្ញាធរខេត្តកំពង់ស្ពឺ បានទទួលការជួយឧបត្ថម្ភនូវទឹកបរិសុទ្ធចំនួន ៥០០០កេស ពីក្រុមហ៊ុនស្រាបៀអង្គរ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងការខ្វះខាតទឹកស្អាត ប្រើប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងនេះ។
ការជួយឧបត្ថម្ភរបស់សប្បុរសជន បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាខេត្តកំពង់ស្ពឺ ក្រោមការចូលរួមពីលោក ភោគ សុវណ្ណារិទ្ធិ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម និងសិប្បកម្ម លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ថានភាពគ្រោះរាំងស្ងួតហួតហែងនារដូវប្រាំងឆ្នាំនេះ បានធ្វើឱ្យបឹងបួរ អាងស្តុបទឹក អណ្តូងមួយចំនួន ត្រូវរីងស្ងួតបណ្តាលឱ្យប្រជាពលរដ្ឋតាមតំបន់មួយចំនួន ជួបប្រទះការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ បន្ទាប់ពីមានយុទ្ធនាការចែកទឹកស្អាតដល់ប្រជាពលរដ្ឋ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អាជ្ញាធរខេត្តកំពុងស្ពឺ បានចាត់តាំងក្រុមការងារចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ជាក់ស្តែងតាមមូលដ្ឋាន និងបានដោះស្រាយជីកអណ្តូង ជួសជុល និងដឹងទឹកយកទៅចែកជូនដល់តាមផំនៅដ្ឋានរបស់ពួកគាត់ ក្នុងការដោះស្រាយការរស់នៅប្រចាំថ្ងៃ ក្នុងនោះក៏មានការចូលរួមពីសប្បុរសជននានាផងដែរ។
លោក បន្តថា នាឱកាសនេះ ក្រុមហ៊ុនស្រាបៀអង្គរក្រោមយុទ្ធនាការចែកទឹកស្អាតជួនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់បានរួមចំណែកជួយឧបត្ថម្ភនូវ ទឹកបរិសុទ្ធចំនួន ៥០០០កេស ក្នុងការផ្តល់ជួនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ក្នុងតំបន់មួយចំនួន។
លោក ភោគ សុវណ្ណារិទ្ធិ រដ្ឋលេខាធិការ ក្រសួយឧស្សាហកម្ម និងសិប្បកម្ម នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ខេត្ត ក្រុង ស្រុក និងថ្នាក់មូលដ្ឋានចុះឲ្យគៀកទៅនឹងប្រជាពលរដ្ឋ ដើម្បីឱ្យដឹងថា ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ណា ក្នុងភូមិ ឃុំ ស្រុកណា ដែលកំពុងជួបបញ្ហា ខ្វះខាតទឹកស្អាតប្រើប្រាស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចុះដឹកជញ្ជូនទឹក យកទៅចែកជួនឲ្យបានទាន់ ពេលវេលាគ្រប់ទីកន្លែងដែលខ្វះខាត មិនត្រូវឱ្យពលរដ្ឋដាច់ទឹករហូតដល់ស្លាប់នោះ ឡើយ ។
សូមបញ្ជាក់ថា ស្រុក ក្រុងទាំង ៨ របស់ខេត្តកំពង់ស្ពឺ មានស្រុកចំនួន ៣ដែលមានមានខ្វះខាតទឹកស្អាតប្រើប្រាស់ច្រើនជាងគេ គឺ ស្រុកបសេដ្ឋ ,ស្រុកគងពិសី និងស្រុកភ្នំស្រួច ក្រៅមានការប៉ះពាល់ដែរ ប៉ុន្តែតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តបានដោះស្រាយជូនប្រជាពលរដ្ឋទានពេលវេលាស្របតាមអនុសាសន៍សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕
មតិយោបល់