ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នារីពីរនាក់ជិះម៉ូតូ TODAY តាមបណ្ដោយផ្លូវ២១៥ ខណៈមកដល់ចំណុចស្តុបបែកជាបួនផ្សារដេប៉ូ ត្រូវបានក្រុម ដៃស្អិតដូចពីងពាងជិះម៉ូតូពីរគ្រឿងមានគ្នាបួននាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ប៉ុន្តែសំណាងល្អមានយុវជនក្លាហានម្នាក់ ជិះម៉ូតូដេញតាមម៉ូតូជនសង្ស័យ រហូតយកបានកាបូបមកជូនម្ចាស់ដើមវិញ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី២២ ខែកកដ្ដា ឆ្នាំ២០១៧ តាមណ្ដោយផ្លូវ២១៥ ស្តុបផ្សារដេប៉ូ សងវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យុវជនខាងលើឈ្មោះ វាន់ សិលា អាយុ២៣ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ បានធ្វើដំណើរទៅញុំាអី ជាមួយមិត្តភ័ត្ក ខណៈមកដល់ចំណុចកើតហេតុ គាត់បានឮសំទ្បេងនារីជនរងគ្រោះស្រែកថា ចោរក៏បានក្រលេកទៅមើល ឃើញក្រុមចោរឆក់មានគ្នាបួននាក់ ជិះម៉ូតូពីរគ្រឿងម៉ាក ZOMER-X និង MSX ប៉ុន្តែមិនចាំស្លាកលេខទេ ហើយក៏បាន ដេញតាមជនសង្ស័យ តែជនសង្ស័យបានជិះបំបែកផ្លូវគ្នា ដោយគាត់បានព្យាយាមចេញតាមចាប់ ជនសង្ស័យជិះម៉ូតូម៉ាកZOMER-X ដែលមានភ្ជាប់ជាមួយកាបូបជនរងគ្រោះ រហូតដល់ផ្លូវម្ដុំសាលាវិទ្យាល័យបាក់ទូកយ៉ាងគៀក ធ្វើឲ្យជនសង្ស័យមានការផិតភ័យ ក៏បានបោះការបូបដែលឆក់ចោលទៅនឹងថ្នល់ នៅពេលនោះគាត់ក៏ឈប់ដេញតាមជនសង្ស័យ ដោយរើសយកកាបូបដែលពួកវាបោះចោល មកប្រគល់ជូននារីជនរងគ្រោះនៅកន្លែងកើតហេតុវិញ ។
កាបូបដែលត្រូវបានជនសង្ស័យឆក់យកទៅមានទូរស័ព្ទពីរគ្រឿង ម៉ាក I PHONE, SAMSUNG , លុយមួយចំនួន និងសម្ភារៈមានតម្លៃរផ្សេងៗទៀត។
ក្រោយកើតហេតុ នារីជនរងគ្រោះ បានបញ្ចាក់ថា នៅក្នុងការបូប បានបាត់លុយអស់ចំនួន៥០ដុល្លារ និងទូរស័ព្ទNOKIAមួយគ្រឿងទៀត ហើយក៏បន្តដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីឲ្យសមត្ថកិច្ចតាមស្វែងមុខរកជនសង្ស័យ ចាប់យកមកដាក់ទោសទៅតាមច្បាប់ ៕
មតិយោបល់