ប៉ៃលិនៈ កាលពីវេលាម៉ោង ០៩ និង៤០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មានករណីមនុស្សធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅចំណុចភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ តាប់ សារ៉ាត់ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ មានប្រពន្ធឈ្មោះ ផូ ផាត អាយុ ៥២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា និងមានកូនក្នុងបន្ទុកចំនួន ០៥នាក់។
តាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរួចមក ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោសារធ្វើអត្តឃាតពិតប្រាកដមែន មូលហេតុគឺដោយសាររឿងឈ្លោះប្រកែកគ្នា បច្ចុប្បន្នសពខាងលើ ត្រូវបានបងប្អូនធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់