ព័ត៌មានជាតិ

Update៖ខំជិះម៉ូតូគេចហ្វូងគោតែបែរជាជួបរឿងអ៊ីចឹង…

ភ្នំពេញៈ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ហើយ បានគេចសត្វគោមួយហ្វូង ដែលដើរតាមផ្លូវ ទៅបុករបាំងថ្មដួលបោកក្បាលទៅនឹងផ្លូវបណ្តាលអោយស្លាប់នៅកន្លែងហើយ ម៉ូតូបានអូសប្រមាណជិត៣០ម៉ែត្រ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ លេខ ៥៩៨ ក្នុងភូមិ ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។
បុរសរងគ្រោះឈ្មោះនរិន្ទ មណី ភេទប្រុសអាយុ២៩ឆ្នាំមានលំនៅឋានលេខ៣៥សេ ផ្លូវបេតុង ភួមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូPCX ពណ៌ខ្មៅ លាយក្រហម ពាកស្លាកលេខ ភ្នំពេញ1HD 8212មួយគ្រឿង ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរូបនោះបានជិះម៉ូតូមួយគ្រឿង ខាងលើ ក្នុងល្បឿនលឿន ធ្វើដំណើរតាមផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ។នៅពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុ ក៏បានគេចសត្វគោមួយហ្វូង ដើរតាមផ្លូវបណ្តាលអោយទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលផ្ទប់និងផ្លូវស្លាប់នៅកន្លែង ។ចំណែកម៉ូតូអូសជាច្រើនហើយ ខ្ទេចចេញពីម្ចាស់ប្រមាណជិត៣០ម៉ែត្រ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទាក់ទងមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទុកខាងផ្លូវរីឯ
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ បងប្អូន នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់