តាកែវៈ ស្ត្រីវ័យក្មេងម្នាក់ មានឈ្មោះ សោម ស្រីនិច្ច អាយុ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែរៀនជំនាញ ជាអ្នកសម្អាងជាមួយបងស្រី ក្នុងផ្សារយាយទ្រព្យ និងរស់នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានសំណាងបានឈ្នះរង្វាន់ ១០០ លាន រៀល ពីតែបៃតង អ៊ីឈីតាន់ ។
ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង សោម ស្រីនិច្ច បានរៀបរាប់ប្រាប់ ឱ្យដឹងថា ៖ សព្វថ្ងៃនេះ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ អ្នកនាងនៅមិនទាន់ មានមុខរបរអ្វីជាដំ កំភួននោះទេ ក្រៅតែពីរៀនជំនាញ ជាអ្នកសម្អាងជាមួយបងស្រីនៅផ្សារ យាយទ្រព្យ ហើយស្វាមីមានអាជីព ជាជាងជួសជុលទូរស័ព្ទខ្នាតតូចតែប៉ុណ្ណោះ ។
អ្នកនាងបានបន្តទៀតថា ជាទម្លាប់មុនពេលចេញទៅផ្សាររៀនជំនាញ ផ្នែកសំអាងជាមួយបងស្រី នៅក្នុងផ្សារ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីម្តាយដែលជាអ្នកលក់គ្រឿងទេស ក្នុងភូមិ ទុកសម្រាប់ទទួលទាន នៅពេលស្រែកទឹក។ ដោយឡែកកាលពីដើមសប្ដាហ៍នេះ មុនពេលចេញទៅផ្សារ អ្នកបានបានទិញតែបៃតងអ៊ីឈីតាន់ដូចទម្លាប់សព្វដង លុះពេលមួលគម្របដបទទួទានជាមួយកូន ដែលមានស្វាមីនៅក្បែរផងដែរនោះ ក៏ឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។
ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែក ប្រាប់ស្វាមី និងបងប្អូនដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទ ជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍ រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល អ្នកនាងនឹងយកទៅសង់ផ្ទះ សម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀត សម្រាប់ពង្រីកអាជីពជាជាងជួសជុលទូរស័ព្ទ និងទុកមួយចំណែកទៀត សម្រាប់បង្កើតមុខរបរជាអ្នកសម្អាង សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕
មតិយោបល់