ព័ត៌មានជាតិ

ម៉ូតូ១ គ្រឿងបើកយ៉ាងលឿន បុកកង់ឆ្លងផ្លូវ របួសធ្ងន់ស្រាល ០៤ នាក់

កណ្តាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលវេលាម៉ោង ០៥ និង១០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងកង់ បណ្តាលឲ្យរងរបួសធ្ងន់ស្រីម្នាក់ និង៣នាក់ទៀត របួសស្រាល កើតហេតុនៅចំណុចខាងមុខប៊ីហ្គោល លើផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1FW-2409 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់) បើកបរដោយឈ្មោះ មៀច​ សុខ ជុំ ភេទប្រុស អាយុ​៣៨ឆ្នាំ (រងរបួសស្រាល)
រស់នៅភូមិព្រែកសំរោង សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ ចំណែកអ្នករួចដំណើរគ្នា​ពីរនាក់ទៀត ទី១.ឈ្មោះ កែម សុខ ធា​ ភេទស្រី អាយុ៣៨ឆ្នាំ (រងរបួសស្រាល) ទី២. ឈ្មោះ ជុំ សុខ​ ហេង​ ភេទប្រុស​ អាយ ​២ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីរមានទីលំនៅជាមួយអ្នកបើកបរដែរ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្កបើកបរក្នុង​ទិសដៅ​ពីលិចមកកើត បានបុកជាមួយកង់មួយគ្រឿងពណ៌ទឹកប្រាក់ ជិះក្នុងទិសដៅពីលិចមកកើត រួចបត់ឆ្វេងទៅជើង។ អ្នកជិះកង់ឈ្មោះ បាន​ ស្រី​ លិន ភេទស្រី អាយុ​២១ឆ្នាំ រស់នៅភូមិខ្ពបវែង សង្កាត់​កំពង់សំណាញ់​ ក្រុង​តាខ្មៅ​រងរបួសធ្ងន់ ត្រូវឪពុកម្តាយដឹកចូលទៅមន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ​ដើម្បី​សង្គ្រោះ​។

ប្រភពដដែរ បានបន្ថែមថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារអ្នកបើកបរ​ម៉ូតូ
បើកក្នុងល្បឿនលឿន រីឯអ្នកជិះកង់បត់ឆ្វេងឆ្លង ផ្លូវខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់