ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា និងសាវិន ហ្វីលីព ជួបទុក្ខធំជួនគ្នា

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផើ្អលតារាសម្ដែងល្បីឈ្មោះ២ដួង គឺកញ្ញា ឌួង ហ្សូរីដា និងលោកសាវិន ហ្វីលីព ត្រូវគេឃើញលេចឡើងនូវទុក្ខធំព្រមគ្នាកាលពីល្ងាចថ្ងៃទី១៨ សីហា ម្សិលមិញ។ អ្នកទាំងពីរបានធ្វើឲ្យតារាសិល្បៈ និងអ្នកគាំទ្រប្រហោងពោះគ្រប់គ្នា ដោយសារតែមា្នក់ គឺម្ដាយត្រូវចូលសង្គ្រោះបន្ទាន់ ហើយម្នាក់ទៀតចូលសង្រ្គោះបន្ទាន់ខ្លួនឯង ព្រោះតែជំងឺធ្ងន់ធ្វើទុក្ខ។

នៅលើគណនេយ្យផ្លូវការរបស់ កញ្ញាឌួង ហ្សូរីដា នាងបានបង្ហោះថាម្ដាយរបស់នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ប៊ិះនឹងមិនទាន់ដោយសារតែជំងឺធ្ងន់ធ្វើទុក្ខ។ នាងបានបញ្ជាក់ថាម្ដាយខ្លួនមានអាការៈខ្សោយ និងធ្វើទុក្ខបែបនេះប្រមាណ១ខែមកហើយ ប៉ុន្តែមកពីអ្នកស្រីលាក់បាំងកូនៗ និងមិនចង់ទៅជួបគ្រូពេទ្យនាំឲ្យកូនបារម្ភទើបឈានដល់សន្លប់បាត់ស្មារតីតែម្ដង មុនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ យ៉ាងណាមិញ នាងបានបញ្ជាក់ប្រាប់នៅពាក់កណ្ដាលអាធ្រាតថា ម្ដាយរបស់នាងបានដឹងខ្លួន និងអាចនិយាយបានធូរជាងមុន បើទោះជាកម្លាំងកំហែងនៅខ្សោយនៅឡើយ។ នាងថាអត់មានអារម្មណ៍គិតអីក្រៅពីភ័យចំពោះម្ដាយនោះទេ ក្នុងពេលដែលនាងក៏សឹងតែនឹងបញ្ជូនម្ដាយមកកាន់មន្ទីរពេទ្យមិនទាន់ ក្រោយពីដឹងហេតុការណ៍។

ងាកទៅតារាសម្ដែងល្បីឈ្មោះគឺ លោកសាវិន ហ្វីលីព ឯណោះវិញ ក៏រឹតតែមានទុក្ខធំប្រចាំកាយ គួរឲ្យបារម្ភជាងភាគីនាងឌួង ហ្សូរីដាទៅទៀត ដោយសារតែលោកស្រាប់តែមានអាការៈគាំងបេះដូងក្នុងពេលហាត់ប្រាណហើយមានសភាពធ្ងន់ធ្ងរ រហូតត្រូវដឹកទៅសង្គ្រោះបន្ទាន់ទាំងក្បាលល្ងាចនៅក្នុងមន្ទីរពេទ្យ។ នៅជិតពាក់កណ្ដាលអាធ្រាត ភរិយារបស់លោកក៏បានប្រកាសនៅលើហ្វេសប៊ុកថា លោកមានសភាពបានធូរបន្ដិចហើយ ប៉ុន្តែមិនទាន់បានស្រួលដូចដើមនោះទេ ដោយសារតែពេលអាការៈគាំងបេះដូងធ្វើទុក្ខ គឺមានកម្រិតធ្ងន់។

ការទម្លាយឲ្យដឹងពីដំណឹងមិនល្អរបស់ឌួង ហ្សូរីដា និងលោកសាវិន ហ្វីលីព បានធ្វើឲ្យម្នាក់ៗស្រឡាំងកាំងគ្រប់គ្នា ដោយម្នាក់ក្រៅពីប្រឹងចែកចាយដំណឹងគឺមានតែបង្ហោះសារជូនពរសុំឲ្យម្ដាយរបស់ ឌួង ហ្សូរីដា និងលោកសាវិន ហ្វីលីព បានជាសះស្បើយប៉ុណ្ណោះ៕

photo_2016-08-19_00-07-00photo_2016-08-19_00-07-04photo_2016-08-19_00-07-08photo_2016-08-19_00-07-12photo_2016-08-19_00-07-21photo_2016-08-19_00-07-25photo_2016-08-19_00-07-32photo_2016-08-19_00-07-36photo_2016-08-19_00-07-39photo_2016-08-19_00-07-42photo_2016-08-19_00-22-17photo_2016-08-19_00-22-22photo_2016-08-19_00-22-26photo_2016-08-19_00-23-25

មតិយោបល់