ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងត្រាក់ទ័រ របួសធ្ងន់ស្រាល ០២ នាក់

បាត់ដំបងៈ នៅវេលាម៉ោង ១១ នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងត្រាក់ទ័រ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ០២ នាក់ នៅចំណុចភូមិបេងស្អាត ឃុំ+ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ម៉ូតូបង្កម៉ាក់សង់ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K3064 បើកបរដោយ ឈ្មោះ ហូ ភេទប្រុស អាយុ២៨ ឆ្នាំ (របួសធ្ងន់) អ្នកជិះពីក្រោយ ឈ្មោះទន់ សុភាន់ ភេទស្រី អាយុ ១៧ឆ្នាំ (របួសស្រាល) មានទីលំនៅស្រុកកំរៀង ខេត្តបាត់ដំបង បើកបរស្របទិសគ្នា ពីជើងទៅត្បូង បានបុកចំផាលត្រាក់ទ័រ ពីក្រោយដែលកំពុងបើបរ ។
ជនរងគ្រោះទាំង០២នាក់ ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពពេជ្រចិន្តា ដឹកយកទៅព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

អ្នកបើកបរត្រាក់ទ័រ ឈ្មោះ សែប ប៉ុន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកភ្នំព្រឹក។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុខពេលជនកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូដោយមិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់នេះ។

ក្រោយពីសមត្ថកិច្ចបានធ្វើការវាស់វែង រួចបានយកត្រាក់ទ័រ និងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់