ព័ត៌មានកីឡា

រឿងនឹកស្មានមិនដល់ ក្រុម AC Milan លុត Bayern Munich ៤-០

ក្រុមដែលកំពុងតែចំណាយលុយច្រើនកប់ពពក AC Milan បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឈ្នះ ក្រុមជើងខ្លាំង Bayern Munich ៤-០ នាការប្រកួត International Champion Cup ក្នុងប្រទេសចិន។

ជ័យជម្នះ របស់ក្រុម AC Milan លើក្រុម Bayern Munich គឺជារឿងដ៍ភ្ញាក់ផ្អើលបំផុត ព្រោះថា គ្មានអ្នកណាម្នាក់ជឿថា AC Milan អាចធ្វើបានយ៉ាងល្អបែបនេះឡើយ។ ៤គ្រាប់របស់ក្រុម AC Milan រកបានដោយកីឡាករ Kessie នៅនាទីទី ១៤, Cutrone ២គ្រាប់ នៅនាទីទី ២៥, និងនាទីទី ៤៣ ចំណែកគ្រាប់ចុងក្រោយរកបានដោយកីឡាករ Calhanoglu នៅនាទីទី ៨៥ ។ ក្រោយចប់ការប្រកួតនេះ ក្រុម AC Milan បានបង្កើតនូវកំណត់ត្រាថ្មី ជិតមួយទសវត្សរ៍ចុងក្រោយនេះ ក្នុងការយកឈ្នះយ៉ាងអស្ចារ្យលើក្រុមជើងខ្លាំងបែបនេះ ជាពិសេសនោះគឺ ជ័យជម្នះលើក្រុមលំដាប់កំពូលពិភពលោក Bayern Munich ។ ចំណែកឯក្រុម Bayern Munich វិញបានរងនូវការ ឈឺចាប់យ៉ាងខ្លាំង ក្នុងការប្រកួតចាញ់ ក្រុម AC Milan នេះ ព្រោះថាក្រៅពី​ Real Madrid កម្រមានក្រុមណាដែលស៊ុតចូល Bayern Munich ៤គ្រាប់ឡើយ ហេតុនេះហើយ AC Milan ជាក្រុមទី២ ដែលអាចធ្វើបានល្អយ៉ាងនេះ។

ដូច្នេះនេះ សបញ្ជាក់ឲ្យឃើញថា AC Milan កំពុងតែបង្ហាញឲ្យពិភពលោកឃើញថា ក្រុមយក្សអ៊ីតាលីមួយនេះ កំពុងតែវិលទៅរកអតីតកាល ដ៍ខ្លាំងក្លារបស់គេវិញហើយ។

តោះមកទស្សនា វីដេអូការប្រកួតរវាងក្រុម AC Milan និង Bayern Munich ទាំងអស់គ្នា៖

https://www.youtube.com/watch?v=2Tc5_36FwLc

មតិយោបល់