ភ្នំពេញៈ បុរសម្នាក់មិនដឹងមានរឿងអ្វីមានរបួសជាប់ខ្លួនមកដេកលើផ្លូវដោយខ្លាចរថយន្តកិន សមត្ថកិច្ចចរាចរណ៍ក៏លើកដាក់លើចិញ្ចើមផ្លូវពេលសមត្ថកិច្ចសួរនាំក្រៅតែពីយំមិននិយាយអ្វីទាំងអស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៣០ កែងនិងផ្លូវនរោត្តមក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសខាងមិនត្រូវបានស្គាល់ឈ្មោះនិងអស័យដ្ឋាននោះឡើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ម្នាក់ដែលប្រចាំនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសខាងលើដើរមកពីទិសខាងកើតមកលិចតាមបណ្តោយផ្លូវ១៣០ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ប្រាស់ដេកនៅលើផ្លូវ ខណៈនោះគាត់និងអ្នកដំណើរម្នាក់ទៀតបានលើកដាក់លើចិញ្ចើមផ្លូវ ដោយបុរសខាងមានសភាពធំក្លិនស្រារហុំពេលគាត់សួរនាំក្រៅតែពីយំបុរសខាងលើមិននិយាយអ្វីទាំងអស់ក្រោយមកគាត់បានទាក់ទងស្នាក់លើឱ្យប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានឱ្យមកមើល។
ប្រភពព័ត៌មានពីសន្តិសុខដែលយាមធនាគារចិនICBCម្នាក់ដែលនៅក្បែរនោះបានឱ្យដឹងថាពេលសមត្ថកិច្ចមូលដ្ឋានមកដល់បានសើយអាវបុរសនោះមើលគាត់បានឃើញស្នាមរបួសនៅខាងលើផ្សិត៣កន្លែង នៅលើបុរសនោះព្រមទាងមានឈាមប្រឡាក់អាវផងដែរតែរបួសហាក់ដូចជាស្រាលដែរទេ។
តែទោះជាយ៉ាងណាក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ផ្សាថ្មីទី១បានទាក់ទងរថយន្តសាមុយដើម្បីដឹកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រផងដែរ៕
https://youtu.be/B2FEumOLoDM
មតិយោបល់