ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ​ក្នុងស្រុក​មង្គល​បូរី​

បន្ទាយមានជ័យៈ សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីជលផល ខេត្តបន្ទាយមានជ័យ ធ្វើការបំផ្លាញចោល នៅឧបករណ៍នេសាទដូចជា ព្រួល មោង ទ្រូ លូប ជាច្រើនកន្លែង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទចំនួន៥កន្លែង ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ ។

បើតាមលោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផល ស្រុកមង្គលបូរី បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានការលួចដាក់ព្រួលស្ទាក់យកត្រី តាមប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រ ឃុំរហាត់ទឹកនិង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី លោក បានដឹកនាំ មន្ត្រីរបស់លោក សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន កម្លាំងអាវុធហត្ថស្រុកមង្គលបូរី និងប្រជាសហគមន៍ ធ្វើការបង្ក្រាបបទល្មើស នេសាទលើទីតាំង៥កន្លែង ក្នុងស្រុកមង្គលបូរី និងបំផ្លាញចោលនូវ ឧបករណ៍នេសាទមួយចំនួនដូចជា ព្រួលប្រវែង៨០ម៉ែត្រ បង្គោលចំនួន៨០ដើម ទ្រូ លុបចំនួន២៥ និងបានលេងកូនត្រីចម្រុះប្រមាណ១៥គីឡូក្រាម ផងដែរ ។

ជាមួយ និងការបង្ក្រាបនេះដែរ លោក ឡុង វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការដាក់ព្រួលស្ទាក់ទឹកតាមប្រព័ន្ធធារាសាស្ត្រ ដើម្បីការពារមិនឲ្យលិចលង់ ស្រូវប្រជាកសិករត្រូវចូលរួមការពារទុកជាផលប្រយោជន៍រួម ។

គួរបញ្ជាក់ថា ទោះបីជាមានបង្ក្រាបបទល្មើសនេសាទ ពីសំណាក់មន្ត្រីជំនាញ ម្ដងម្កាលយ៉ាងណាក៏ដោយ ក៏គេនៅសង្កេតឃើញថា បទល្មើសនេះ នៅតែកើតមានឡើង តាមតំបន់អភិរក្សនានា ក្នុងខេត្តបន្ទាយមានជ័យដដែល ៕

%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-1%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-2%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-3%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-4

មតិយោបល់