ព័ត៌មានជាតិ

សមត្ថកិច្ចកាំកុងត្រូល ដកហូតទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព នៅផ្សារវាលរេញ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យ ទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់ នៅផ្សារវាលរេញ។

ជាលទ្ធផលយើងបានរកឃើញ និងដកហូតទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគហួសកាលបរិច្ឆេទ និងហាមលក់លើទីផ្សារសរុប៤.៩៨kgs ដែលមានដូចខាងក្រោមៈ
-ចាហួយ Thanh Binh ១កញ្ចប់ = ០.៧០kgs
-ទឹកខ្មេះរូបទន្យាយ៤ដប=៣kgs
-នំសៀងហៃ៤កញ្ចប់=១.២៨kgs៕

មតិយោបល់