ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ពីបទលួចទូរសព្ទ

កំពង់ចាមៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីលួចទូរសព្ទ ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានអនុវត្តតាមដីកា បង្ក្រាបកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៤៥១ ឃ.ខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួជនជាប់ចោទម្នាក់ ពីបទ លួច ទូរសព្ទ ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ក្រាបតាមដីកាបទលួច ទូរសព្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌុក សំណាង ហៅ ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម៕

មតិយោបល់