ភ្នំពេញៈ មន្រ្តីអាវុធហត្ថជិត៥០នាក់ នៅម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ និងនាយអាវុធហត្ថជាច្រើនរូបទៀត។
យោងអនុក្រឹត្យលេខ៥៤៩ អនក្រ-តត ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការដំឡើងឋានន្តរស័ក្តិ នាយទាហា៊ន បានតម្លើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៤៨រូប៕
មតិយោបល់