បណ្តានាវាចិនបានបង្ហាញពីសញ្ញានៃការរំលោភបំពានម្តងទៀត ដោយបានរុញ ច្រាន និងបានរំខានក្នុងចម្ងាយពី៣៥-៤០មីលម៉ារាំង ពីស្ថានីយ៍ខួងអណ្តូងប្រេងកាត Haiyang Shiyou-981 ទៅលើនាវានេសាទរបស់វៀតណាម ដែលកំពុងដំណើរការនេសាទត្រីជាទម្លាប់ ប្រពៃណី នៅជុំវិញទីតាំងស្ថិតនៅនៃស្ថានីយ៍ខួងអណ្តូងប្រេងកាតនេះ។នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវៀតណាមបានចុះផ្សាយ កាលពីថ្ងៃទី ៨ ខែ មិថុនា។ តាមនាវាឃ្លាំមើលធនធាននេសាទរបស់វៀតណាមបានឱ្យដឹងថាៈ នាវារបស់ខ្លួនបានបន្តស្ថិតនៅ នឹងកន្លែង និងបានដឹកនាំសកម្មភាពតស៊ូយ៉ាងខ្លាំងក្លា ក្នុងចម្ងាយពី៨-១១មីលម៉ារាំងពីស្ថានីយ៍ខួង…
មតិយោបល់