ព្រះសីហនុៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវសមត្ថកិច្ចដេញស្ទាក់ចាប់ខ្លួនបានខណៈពួកគេធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ សុខុមរម្យនា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ញឹម សុខចិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បុរីកីឡា រាជធានីភ្នំពេញ (ជនដៃដល់) ឃាត់ខ្លួន និង២ឈ្មោះ រិទ្ធ ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ (រត់គេចខ្លួន)។
វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1D-7518 លេខតួ និងលេខម៉ាស៊ីន 9355873 (ផលនៃអំពើលួច)។
រីឯជនរងគ្រោះមានឈ្មោះ ណាង សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីបានទទួលព័ត៌មាន ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្ទាក់ និងដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុច ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ម៉ោង៤និង៣០នាទី ទើបចាប់បានជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក២នាក់ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់