ព័ត៌មានជាតិ

កីឡាករ Wijnaldum របស់ក្លឹប Liverpool បានព្រមព្រៀងពាក្យសម្ដីគ្នាជាមួយ Barcelona រួចមកហើយ

 

ខ្សែបម្រើហុល្លង់កីឡាករ Gini Wijnaldum នឹងចែកផ្លូវគ្នាជាមួយក្លឹប Liverpool នៅប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពេលដែលកីឡាកររូបនេះផុតកុងត្រានៅហង្សក្រហម។ នៅបណ្ដាញសង្គមរបស់ខ្លួន Wijnaldum បានបង្ហោះលាអ្នកគាំទ្រ Liverpool ក្រោយពីប្រកួតសប្ដាហ៍ ៣៨នៅ Premier League។

អនាគតរបស់កីឡាកររូបនេះ ក្រោយពីចប់កុងត្រានៅ Liverpool នៅមិនទាន់ច្បាស់ជាផ្លូវការនៅឡើយ។ យ៉ាងណាមិញ បើយោងតាមអ្នកសារព័ត៌មានទីផ្សារកីឡាករលោក Fabrizio Romano បានឲ្យដឹងថា Wijnaldum បានព្រមព្រៀងពាក្យសម្ដីគ្នាជាមួយ Barcelona រួចមកហើយ។

ប្រភពដដែលបានឲ្យដឹងថា Wijnaldum អាចនឹងបន្តនៅជាមួយក្លឹបយក្ស La Liga ដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់រហូតដល់ឆ្នាំ២០២៤។ Romano បានអះអាងថា Barcelona កំពុងតែចរចាបន្ថយប្រាក់ខែរបស់ Wijnaldum។

ខ្សែបម្រើហុល្លង់ Wijnaldum បានផ្លាស់នៅ Liverpool កាលពីឆ្នាំ២០១៦ ដោយផ្លាស់ចេញពីក្លឹប Newcastle United។ តាំងពីមកលេងនៅ Liverpool មកកីឡាកររូបនេះរកបាន ២២គ្រាប់ក្នុងការបង្ហាញខ្លួន

 

ប្រភព៖​​​​​​ CSB SPORTS

មតិយោបល់