ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងស្ទាវចំនួន២ក្រុមបានឈ្លោះប្រកែក ដេញវាយគ្នារួចស្រែកថា «ចោរ» ផ្អើលពេញផ្លូវ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបានចំនួន៣នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់ រីឯភាគីម្ខាងទៀតរងរបួសត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមជើងខ្លាំង ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ជ័យ សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរថយន្ត ស្នាក់នៅផ្ទះជួលម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី២ឈ្មោះ ធុយ ស៊ីថា អាយុ២៣ឆ្នាំ មុខរបរជាងក្រឡឹង និងជនសង្ស័យទី៣ឈ្មោះ យេប សុខយ៉េន អាយុ១៨ឆ្នាំ មុរខរបរ
ធ្វើជាងក្រឡឹង។ ចំណែកម្នាក់ទៀតដែលរងរបួសរបួសដាច់ម្រាមដៃនិងបែកក្បាលកំពុងដេកមន្ទីរពេទ្យ ឈ្មោះយុយ ហេរ៉ូ អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមនុស្សចំនួន៦នាក់ បានឈ្លោះប្រកែកគ្នា ដោយម្ខាងមានគ្នា២នាក់និងម្ខាងទៀតមានគ្នា៤នាក់ ខណៈដែលពួកគេជិះម៉ូតូឌឺដងពាក្យសម្តីដាក់គ្នា រួចក៏ឈានដល់ការប្រតាយប្រតប់ ដោយប្រើដំថ្មផងដំបងផង មិនតែប៉ុណ្ណោះនាំគ្នាស្រែកថាចាប់ចោរទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចដេញតាមខ្លួនបានតែម្តង៕
មតិយោបល់