ភ្នំពេញៈ កម្លាំងអគ្គស្នងការនគរជាតិប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដោយការចូលរួមពីលោក ព្រះរាជអាជ្ញារង សៀង សុខ បានដឹកនាំកម្លាំងមកធ្វើការឆែកឆេរផ្ទះលេខ៣០ រកឃើញគ្រឿងញៀនចំនួន៨កញ្ចប់តូច និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ផងដែរ។
ការចុះបង្រ្កាបគ្រឿងញៀនខាងលើនេះបានធ្វើកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះលេខ៣០ ភូមិ៤ ក្រុមទី២០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះទី១មានឈ្មោះ ហ៊ូរ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ,ទី២ឈ្មោះ ហួរ សិលា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៣ឈ្មោះ ហេង គាលក្ខិណា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០ជាមួយគ្នា។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយសារតែកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវដឹងថាផ្ទះខាងលើនេះមានលួចលក់គ្រឿងញៀនទើបនៅរសៀលនេះកម្លាំងចុះធ្វើការឆែកឆេរពិតជាមានលាក់គ្រឿងញៀនមានទើបយើងឃាត់ខ្លួនពួកគាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងថ្នាំញៀន ត្រូវបានកម្លាំងអគ្គស្នងការនគរជាតិប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឃាត់យកទៅដើម្បីចាត់តាមនិតិវិធីច្បាប់។ចំណែកផ្ទះខាងលើនេះត្រូវបានបិទខ្លុំបេបណ្ដោះអាសន្ន៕
មតិយោបល់