ព័ត៌មានជាតិ

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួនស្រ្តីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម ពាក់ព័ន្ធករណីបំរើផ្លូវភេទ!

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំចុះធ្វើការបង្ក្រាបជាក់ស្ដែង ដោយលោក វេរសេនីយ៍ឯកចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំង ផ្ទះលេខ២៣E0 តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ប៊ិន ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ដែលពេលកម្លាំងនគរបាលយើងចុះប្រតិបត្តិការណ៍ ម្ចាស់ទីតាំងមិនបាននៅទីតាំង កើតហេតុឡើយ។ ឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវឃើញថាទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទ រួចក៏ធ្វើការឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យokមូយចំនួនធំ។

តាមប្រភពព័ត៌មានដដែលពីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀល ដោយចែកជាមួយម្ចាស់ទីតាំងស្មើរគ្នា។ សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។

បច្ចុប្បន្ន នារីរងគ្រោះទាំង៩នាក់ ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់