បាត់ដំបងៈ កំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើកូនស្រីចុងរបស់ខ្លួន។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានឲ្យដឹងថាប្រពន្ធជនសង្ស័យបានប្ដឹងទៅលើឈ្មោះ ខាន់ វឿង ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(ជាប្ដី) ដែលបានធ្វើសកម្មភាពរំលោបសេពសន្ថវៈទៅលើឈ្មោះ ប ស ម ហៅ ម ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំខាងលើ (ជាកូនចុង)។
ក្រោយពីទទួលបណ្ដឹងរួចមកកំម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលតាក្រី បានធ្វើការស្រាវជ្រាវ នឹងឃាត់ជនខ្លួនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់