ព័ត៌មានសុខភាព

ញ៉ាំយូរហើយ តែមិនដឹងថាវាជាថ្នាំព្យាបាលជំងឺសោះ!!!

ស្លឹកគ្រៃ គឺជាគ្រឿងទេសមួយប្រភេទដែលគេពេញនិយមប្រើប្រាស់ខ្លាំងបំផុត សម្រាប់បន្ថែមនៅក្នុងម្ហូបអាហារផ្សេងៗ ប៉ុន្តែមនុស្សភាគច្រើនមិនដឹងថា វាជាឱសថដ៏មានឥទ្ធិពលក្នុងការព្យាបាលជំងឺនោះឡើយ។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ស្លឹកគ្រៃ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលធ្វើឲ្យវាក្លាយទៅជាឱសថសម្រាប់ព្យាបាលជំងឺមួយចំនួនបាន។

បញ្ហារលាក
ស្លឹកគ្រៃអាចជួយកាត់បន្ថយការរលាក ដែលបណ្តោលឲ្យមានការឈឺចាប់ដូចជា ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺធ្មេញ .ល.។ អ្នកគ្រាន់តែប្រើប្រេងស្លឹកគ្រៃលាបនៅតំបន់ដែលឈឺចាប់ជាការស្រេច។

បញ្ហារំលាយអាហារ
តាមការសិក្សាបានរកឃើញថា ការទទួលទានតែស្លឹកគ្រៃ បន្ទាប់ពីញ៉ាំអាហាររួច អាចជួយបង្កើនការរំលាយអាហារ កាត់បន្ថយការឈឺពោះវៀន ឈឺពោះ បង្ការឧស្ម័នក្នុងពោះវៀន និងព្យាបាលជំងឺផ្តាសាយផងដែរ។

បន្សាបជាតិពុល
សារធាតុគីមីដ៏មានប្រយោជន៍នៅក្នុងស្លឹកគ្រៃ អាចជួយសម្អាតប្រព័ន្ធរំលាយអាហារ ថ្លើម លំពែង តម្រងនោម និងប្លោកនោម។ ជាពិសេស វាអាចជួយបណ្តេញជាតិពុល និងអាស៊ីតអ៊ុយរិច ចេញពីរាងកាយ។

ថែរក្សាស្បែក
ស្លឹកគ្រៃ សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹម ដែលអាចជួយឲ្យស្បែកមានសុខភាពល្អ ធ្វើឲ្យស្បែកក្មេងជាងវ័យ និងការបន្ថយការឡើងមុនផងដែរ។

ថែរក្សា និងជួសជុលប្រព័ន្ធប្រសាទ
ការសិក្សាមួយបានរកឃើថា ប្រេងស្លឹកគ្រៃ អាចជួយជួសជុល និងស្តារប្រព័ន្ធសរសៃប្រសាទ ឲ្យល្អប្រសើរឡើងវិញបាន។ ការលាបប្រេងស្លឹកគ្រៃនៅលើស្បែកតែមួយមុខគត់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ក្រហាយបន្តិចបន្តួច ដូច្នេះអ្នកអាចលាយវាជាមួយនឹងប្រេងផ្សេងៗទៀតបាន(ដូចជាប្រេងអូលីវ)៕

មតិយោបល់