ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានក្មេងស្រីរងគ្រោះម្នាក់ រួមនិងសាច់ញាតិក្មេងខាងលើ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ កំពុងផ្អើលពេញប៉ុស្តិ៍ទួលសង្កែ សង្ស័យថាមានស្ត្រីម្នាក់ ព្យាយាមចាប់ក្មេង តែមិនសម្រេច ត្រូវក្រុមគ្រួសារគេដេញតាមបានផ្អើលពេញភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចប៉ុស្តិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត។ ក្នុងនោះក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់