ព័ត៌មានជាតិ

មុខសញ្ញាកាច់សោរ.ក ម៉ូតូយ៉ាងសកម្ម២នាក់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ: នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី ទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវលំ ក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖
១-ឈ្មោះ ហួយ សីហា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាឡុង ស្នាក់នៅភូមិ បឹងជុំឃុំ តាព្រហ្ម ក្រុង កំពង់សោម ខេត្ត ព្រះសីហនុ (មានផ្ទុកសារធាតុញៀន) ។
២-ឈ្មោះ ជា កុសល ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ ១៣៤អា ផ្លូវ លំ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុ ញៀន)
សម្ភារ:ដកហូតរួមមាន៖ម៉ូតូ០១គ្រឿងម៉ាក MSX ព៍ណ ស លាយលឿង ពាក់ស្លាកលេខ តាកែវ 1D 6044,ដែកចុងស្រួច ចំនួន០២ដើម, ដង្កាប់ចំនួន០១,ផ្លែរណាដែកចំនួន០១ ជារបស់ឈ្មោះ ហួយ សីហា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់