ព័ត៌មានជាតិ

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យស្លាប់តៃកុងម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា វេលាម៉ោង១និង៣០នាទី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវកែងខាងលិចភូមិព្រៃញាម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្នុងហេតុការខាងលើបង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2770 រួមដំណើរមានគ្នា២នាក់ បណ្ដាលឲ្យស្លាប់តៃកុងម្នាក់ និងរងរបួសធ្ងន់ម្នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុដើម្បីយករថយន្តរក្សារទុកចំណែកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់