ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបានឲ្យខ្ពស់! ស្ថានភាពទឹកនៅផ្លូវជាតិលេខ៤ បានកើនឡើងដល់ក្រិតកម្ពស់ផ្លូវជាតិហើយ

ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាគិតត្រឹមម៉ោង ៧ ល្ងាចថ្ងៃទី ២៦ ខែកក្កដា នេះ ស្ថានភាពទឹកនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បានកើនឡើងដល់កំពស់ ៦,២០ ម៉ែត្រ គឺស្មើនឹងក្រិតកំពស់ផ្លូវជាតិហើយ ។ ទឹកអាចនឹងបន្តជន់ឡើងហូរកាត់ពីលើផ្លូវជាតិលេខ ៤ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចខាងលើ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន៕

មតិយោបល់