ឧត្តរមានជ័យៈ រថយន្តក្រុង៤៥កៅអី ១គ្រឿង ចុះពីលើភ្នំ ព្រំដែនថៃ ច្រកអន្តរជាតិជាំស្រងាំ អស់ខ្យល់ ចាប់ហ្វាំងមិនស៊ី ដាក់រឺដោះលេខក៍មិនចូលធ្វើឲ្យ មនុ ស្សក្នុងឡានពេញជាង៤០នាក់ក្មេងចាស់ស្រីប្រុស អស់ព្រលឹងរលីង ស្ទើរគាំងបេះដូងស្រែកអឺងកងពេញក្នុងឡានសំណាងល្អមិនមានអ្នកស្លាប់ រថយន្តនេះបើកបរចុះមកដាក់ លេខ២ ហើយពេលបើកចុះមកកៀនិងបង្កាន់ដៃដែកអមផ្លូវរហូតដល់ឈប់តែម្តង កៀប្រហែល ៤គីឡូម៉ែត្រ ។
តាមអ្នកបើកបរថាមិនមានគ្រោះថ្នាក់ដល់មនុស្សទេគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ មានស្លាកលេខភ្នំពេញ 3B -1583 ពណ៌ខៀវលាយស ឡានកូរ៉េ ៤៥កៅអី ។
ហេតុការណ៍ស្ទើរលួសព្រលឹងគ្រប់ៗគ្នានេះកើតឡើង នៅវេលាម៉ោង ជាង ៤និង០០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ចំនុចឃុំ ត្រពាំងប្រិយ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ខណះបើកបរចុះពីលើភ្នំ ច្រកជាំស្រងាំ ៕
ព័ត៌មានជាតិ
មតិយោបល់