ព័ត៌មានជាតិ

ព្រហើនណាស់! ដើរស្ពាយថ្នាំញៀននិងប៊ីដុងសម្រាប់ជក់ថ្នាំញៀនទាំងកណ្តាលថ្ងៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!!

ភ្នំពេញ: ជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៦កញ្ចប់ក្នុងមាន៤កញ្ចប់ធំនិង២កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ដោយរកឃើញថ្នាំញៀននិងសម្ភារ:ប្រើប្រាស់មួយចំនួនផងដែរ។

ក្នុងករណីឃាត់ខ្លួនជនសង្ស័យនេះដែរបានធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងមុខវត្តសាមគ្គីរង្សី តាមបណ្ដោយផ្លូវបេតុង ក្រុមទី៣ ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស៊ុន នីរូធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ មឆ្ឆារ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបន្តថា ដោយមានការចង្អុលបញ្ហាញពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ឲ្យមានការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ពេលនោះកម្លាំងនគរបាលប៉ុស្ដិ៍ធ្វើការដើរល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យម្នាក់ដែលមានយួរថង់ខ្មៅមួយ ដោយមានការសង្ស័យក៏ធ្វើការឆែកឆេរទើបរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ធំ និង២កញ្ចប់តូចនិងសម្ភារ:ប្រើប្រាស់មួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចសមត្ថកិច្ចបាននាំជនសង្ស័យមកប៉ុស្ដិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

//youtu.be/B3brpOgFIxk

មតិយោបល់